Read in your preferred language  |
តើគោលនយោបាយធនធានមនុស្ស និងនីតិវិធីរបស់អ្នកប្រែប្រួលទៅតាមបច្ចុប្បន្នភាពនៃនីតិបញ្ញត្តិដែរឬទេ? តើដំណើរការនៃគោលនយោបាយធនធានមនុស្សរបស់អ្នកធ្លាប់ត្រូវបានពិនិត្យឡើងវិញ និងបានធ្វើបច្ចុប្បន្នភាពជាមួយនឹងនិន្នាការធនធានមនុស្សចុងក្រោយដែរ ឬទេ?
សេវាសវនកម្មធនធានមនុស្សរបស់ HRINC នឹងជួយពិនិត្យឡើងវិញនូវគោលនយោបាយ ដំណើរការ និងនីតិវិធីរបស់អ្នកប្រកបដោយ ភាពស្មោះត្រង់ និងឯករាជ្យ ហើយការធ្វើសវនកម្មនេះនឹងជួយឱ្យអ្នកទទួលបាននូវការអនុវត្តន៍ និងសកម្មភាពជាក់ស្តែងដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបរិយាកាស។
ហេតុអ្វីបានជាត្រូវប្រើសេវាសវនកម្មធនធានមនុស្សរបស់ HRINC?

ក្រុមហ៊ុនជាច្រើននៅតែមិនទាន់មានមុខងារផ្នែកធនធានមនុស្សជាផ្លូវការនៅឡើយ។ សំណួរសំខាន់មួយដែលអ្នកគ្រប់គ្រង អាជីវកម្មចង់ដឹងឱ្យកាន់តែច្បាស់គឺ "ទាក់ទងទៅនឹងការគ្រប់គ្រងធនធានមនុស្ស និងការអនុវត្តន៍តាមច្បាប់ តើខ្ញុំនិងក្រុមការងារ របស់ខ្ញុំស្ថិតនៅកន្លែងណា?"

សេវាសវនកម្មធនធានមនុស្សរបស់ HRINC គឺជាឧបករណ៍ដែលមានអានុភាពខ្លាំងក្លា ដែលជួយឱ្យអ្នកយល់អំពី "ស្ថានភាពបច្ចុប្បន្នរបស់អ្នក" ដូចជា ចំណុចខ្លាំង និងចំណុចខ្សោយ ហើយកំណត់បាននូវយុទ្ធសាស្ត្រនិងកំណត់ផែនការ អាទិភាពមួយដើម្បីឆ្ពោះទៅមុខ និងការគ្រប់គ្រងជាយុទ្ធសាស្ត្រទៅលើមុខងារធនធានមនុស្ស និងបុគ្គលិក។


HRINC មានកញ្ចប់សេវាសវនកម្មដែលត្រូវនឹងដំណាក់កាលនៃការអភិឌ្ឍន៍អាជីវកម្មរបស់អ្នក!

សេវាសវនកម្មធនធានមនុស្សរបស់ HRINC ជួយដល់ក្រុមហ៊ុន តូច ធំ ចាប់ផ្តើមដំណើរការនៃការរៀបចំរចនាសម្ព័ន្ធ និងផ្តល់ព័ត៌មានពីការត្រួតពិនិត្យឡើងវិញនូវមុខងារធនធានមនុស្សរបស់ក្រុមហ៊ុន បើទោះបីជាក្រុមហ៊ុនមិនទាន់មាន មុខងារធនធានមនុស្សជាផ្លូវការក៏ដោយ។ ដំណើរការនេះពាក់ព័ន្ធនឹងការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធដែលកំពុងអនុវត្ត គោលនយោបាយ និងនីតិវិធី ដើម្បីកំណត់នូវចំណុចហានិភ័យនានា ពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ឬ ការអនុលោមតាមច្បាប់ និងដើម្បីបង្ហាញពីភាពខ្លាំង និងភាពខ្សោយនៃការអនុវត្តន៍គោលនយោបាយធនធានមនុស្ស។ អតិថិជនអាចជ្រើសរើស កម្រិតនៃការធ្វើសវនកម្មណាមួយ ដែលសមស្របទៅនឹងអាជីវកម្មរបស់អ្នក។

តើសេវាសវនកម្មធនធានមនុស្ស និងច្បាប់របស់ HRINC វាស់វែងលើអ្វីខ្លះ?
សូមទាក់ទងក្រុមការងារផ្នែកសេវាសវនកម្មធនធានមនុស្សរបស់ HRINC
We are ready to help you, turn employee feedback into bottom-line performance!
(E) hrinc@hrinc.asia  |  consulting@hrinc.com.kh
(W) www.hrinc.com.kh  I  www.hrinc.asia
HRINC Consulting:  Insights that drive employee engagement and bottom-line performance.
LinkedIn
Facebook
www.hrinc.com.kh
www.hrinc.asia
We have established offices in Myanmar and Cambodia and work with partners to deliver services in Laos and Vietnam.  We are the largest HR and Outsourcing provider in our markets.

HR Consulting, People and Payroll Outsourcing,
Recruitment and Executive Search and Selection


hrinc@hrinc.com.kh and hrinc@hrinc.asia
Subscribe to our Hot Jobs mailing list
Copyright © 2017 HRINC (Cambodia) Co., Ltd, All rights reserved.

Head Office: House #10, Okhna Pich Avenue (Street 242),
Sangkat Chaktomuk, Khan Daun Penh,
12207, Phnom Penh, Cambodia
+855 (23) 211 437